សិក្ខាសាលា

សិក្ខាសាលា


សិក្ខាសាលាថ្នាក់គ្រប់គ្រងសម្រាប់ឆ្នាំ២០២២


កាលពីថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ BNKC (Cambodia) MFI Plc. បានរៀបចំសិក្ខាសាលាថ្នាក់គ្រប់គ្រងមួយ (Management Workshop) ដែលធ្វើឡើងនៅរមណីយដ្ឋាន គីរីរម្យ ក្នុងគោលបំណងផ្តល់ឱកាសអោយគណៈគ្រប់គ្រងទាំងអស់បានជួបជុំពិភាក្សា  ចែករំលែកបទពិសោធន៍ ក៏ដូចជាជជែកវែកញែកអំពីយុទ្ធសាស្ត្រសម្រាប់ឆមាសទី២ នៃឆ្នាំ២០២២ និងបង្កើតសកម្មភាពពង្រឹងស្មារតីក្រុមផងដែរ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ BNKC (Cambodia) MFI Plc. តែងតែខិតខំព្យាយាមបង្កើនទំនាក់ទំនងការងារក្នុងថ្នាក់គ្រប់គ្រង ចែករំលែកចំណេះដឹង និងអភិវឌ្ឍន៍សមត្ថភាព ក៏ដូចជាផ្តល់នូវបរិយាកាសការងារល្អៗជូនទៅដល់បុគ្គលិកទាំងអស់។
ពួកយើងជឿថា ការផ្លាស់ប្តូរយោបល់ ការចែករំលែកបទពិសោធន៍  និងការជជែកវែករកគន្លឹះល្អៗផ្តល់អោយគ្នាទៅវិញទៅមក ក្នុងថ្នាក់គ្រប់គ្រងអាចជំរុញអោយមានលិទ្ធិផលវិជ្ជមានកាន់តែច្រើនក្នុងប្រតិបត្តិការការងារទាំងមូល។   



ប្រើប្រាស់សេវាហិរញ្ញាវត្ថុកាន់តែងាយស្រួល

ទាញយកកម្មវិធី BNKC MFI ឥឡូវនេះ!

លោកអ្នកអាចទាញយកកម្មវិធី BNKC MFI ពី App Store ឬ Google Play។

សូមណែនាំអំពីសេវាកម្មទូរស័ព្ទដៃ BNKC MFI Plc.