រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី បានបង្កើនសមត្ថភាពដល់បុគ្គលិករបស់ខ្លួនទៅតាមភាពចាំបាច់ បើគិតមកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥គ្រឹះស្ថានបានផ្តល់វគ្គបណ្តុះបណ្តាលដល់បុគ្គលិកខាងក្នុង ចំនួន១១ដង ដែលមានអ្នកចូលរួមចំនួនសរុប១០០ នាក់ បញ្ជួនបុគ្គលិកទៅចូលរួមវគ្គបណ្តុះបណ្តាល នៅខាងក្រៅចំនួន ៦ ដង ដែលមានអ្នកចូលរួមសរុប ៨៤ នាក់ និង បានបញ្ជូនបុគ្គលិកទៅចូលរួមសិក្ខាសាលាចំនួន៧ដង ដែលរៀបចំដោយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសមាគមធនាគារនៅកម្ពុជា ធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ ក្រសួងការងារ និងក្រសួងរៀបចំដែនដីនគររូបនីយកម្មនិង សំណង់ ដែលមានអ្នកចូលរួមសរុបចំនួន ១២នាក់។