កម្មវិធី Happy Sharing PIC
កម្មវិធី Happy Sharing បានបង្កើតឡើងក្នុងគោលបំណងចែករំលែកនូវសេចក្តីស្រលាញ់ និងចូលរួមចំណែកក្នុងសង្គម ដោយមិនប្រកាន់អាយុ ឬសញ្ជាតិ។
យើងបានឃើញនូវស្ថានភាពថ្នាក់រៀន និងសាលាតាមបណ្តាញសង្គម ហើយឃើញសកម្មភាពកុមារតូចៗដែលកំពុងបន្តការសិក្សារបស់ពួកគេក្នុងស្ថានភាពលំបាក រូបភាពទាំងនេះបានជំរុញទឹកចិត្តអោយយើងបង្កើតកម្មវិធីនេះឡើង។
ទោះបីជាសម្ភារៈដែលពួកយើងនាំយកមកនេះជាអំណោយបន្តិចបន្តួច តែយើងសង្ឃឹមថា វានឹងជួយរួមចំណែកមួយផ្នែកដល់តម្រូវការរបស់សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ។ យើងជាបុគ្គលិកទាំងអស់គ្នាសូមជូនពរ ដល់អ្នកចូលរួមគ្រប់ៗរូប សូមមានសុភមង្គល និងភាពរីករាយ ដូចឈ្មោះរបស់កម្មវិធី “Happy Sharing”។
