HAPPY SHARING Hope & Love | Love & Care
គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី រៀបចំកម្មវិធីសប្បុរសធម៌ "Hope and Love" នៅមជ្ឈមណ្ឌលកុមារកំព្រានួនអក ព្រៃជុំ នៅថ្ងៃទី១៤ ខែកញ្ញា ដើម្បីជួយដល់កុមារដែលត្រូវ ការជំនួយ។ នៅក្នុងកម្មវិធីសប្បុរសធម៌នេះផងដែរ គ្រឹះស្ថានបានបរិច្ចាកនៅអង្ករ អាហារ និងថវិការទៅ កាន់មជ្ឈមណ្ឌល ដែលមានទីតាំងនៅខេត្តកំពង់ស្ពឺនេះ។ បុគ្គលិកគ្រប់ជានថ្នាក់ទាំងអស់ បានធ្វើការ ស្ម័គ្រចិត្ត ដើម្បីសំអាត និងញ៉ាំអាហារសាមគ្គីជាមួយលោកគ្រូ និងសិស្សានុសិស្សដែលរស់នៅ ក្នុងមជ្ឈមណ្ឌលផងដែរ។ នេះគឺជាឆ្នាំទី២ហើយ ដែល ប៊ីអេនខេស៊ី បានរៀបចំកម្មវិធីសប្បុរសធម៌នេះ ហើយនឹងធ្វើបន្តបន្ទាប់ទៀតនាថ្ងៃអនាគត។
លោកអគ្គនាយកប្រតិបត្តិ Lee Daekwang បានមានប្រសាសន៍ថា យើងនឹងខិតខំប្រឹងប្រែង ដើម្បីជួយសហគមន៍បន្តបន្ទាប់ទៀតនៅពេលអនាគត តាមរយៈកម្មវិធីសប្បុរសធម៌ "Hope and Love"នេះ។ ក្នុងឆ្នាំ២០១៨កន្លងមក ប៊ីអេនខេស៊ីក៏បានរៀបចំកម្មវិធីនេះនៅ សាលារៀនត្រពាំងឈូក និងសាលារៀនចយហ្វូល។