ការបណ្តុះបណ្តាលបុគ្គលិក
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ីបានធើ្វការបណ្តុះបណ្តាលផ្ទៃក្នុងដល់បុគ្គលិកទាំងមូល ទាំងបុគ្គលិកចាស់ និងបុគ្គលិកថ្មីការបណ្តុះបណ្តាលនេះ មិនត្រឹមតែពង្រឹងការបណ្តុះបណ្តាលអំពីការងារអោយកាន់តែច្បាស់លាស់ប៉ណ្ណោះទេ ថែមទាំងបង្ហាត់អំពីផ្នត់គំនិត និងក្រមសីលធម៌ការងារត្រឹមត្រូវផងដែរ។
ការបណ្តុះបណ្តាលផ្ទៃក្នុងនេះត្រូវបានធើ្វឡើងដោយគណៈគ្រប់គ្រង បុគ្គលិកឆ្នើម ឬបុគ្គលិកដែលមានជំនាញរបស់គ្រឹះស្ថាន ដើម្បីពង្រឹងការយល់ដឹងត្រឹមត្រូវលើគោលការណ៍ និងសេចក្តីណែនាំរបស់គ្រឹះស្ថាន។