ការចូលរួមសកម្មភាពសង្គម
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី បានធ្វើការផ្សព្វផ្សាយ អំពីការទទួលខុសត្រូវលើការងារសង្គម ការអនុវត្តលើគោលគំនិតគាំពារអតិថិជន ផលិតផលនិងសេវាកម្ម ការអប់រំផ្អែកហិរញ្ញវត្ថុដល់សមាជិក សហគមន៏ អាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ព័ន្ឋសំខាន់ៗគឺធ្វើយ៉ាងណាដើម្បីចូលរួមចំណែកអភិវឌ្ឍន៏ សង្គមនៅកម្ពុជា។ លើសពីនេះ ទៅទៀតក្នុងឆ្នាំនេះផងដែរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី បានបរិច្ចាគថវិកាមួយចំនួន ១,០០០ដុល្លារអាមេរិកជូនដល់មន្ទីរពេទ្យគន្ធបុបា្ផ ដើម្បីជួយដល់កុមារ នៅកម្ពុជា។