កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាដំណើរទស្សនៈកិច្ចជាលើកដំបូង មកកាន់ក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងប្រទេសកម្ពុជា របស់លោកអគ្គនាយកក្រុមហ៊ុន BNK Financial Group និងនាយកប្រតិបត្តិនៃក្រុមហ៊ុន BNK Capital ដោយត្រូវបានទទួលស្វាគមន៍ ដោយភាពស្និទ្ធិស្នាល និងកក់ក្តៅពីសំណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអ៊ិលស៊ី ការិយាល័យកណ្តាល រាជធានីភ្នំពេញ។
សូមស្វាគមន៍ដំណើរទស្សនកិច្ចរបស់ អគ្គនាយកក្រុមហ៊ុន BNK Financial Group
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកអគ្គនាយក និងនាយកប្រតិបត្តិបានបង្ហាញនូវសេចក្តីរីករាយ និងបានរំពឹងទុកខ្ពស់ចំពោះចក្ខុវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ហើយក៏មានក្តីសង្ឃឹមយ៉ាងមុតមាំ អំពីស្ថានភាពវិជ្ជមានដែលនឹងមកដល់នាពេលអនាគត់ដ៏ខ្លីខាងមុខនេះ។ លើសពីនេះទៅទៀត លោកអគ្គនាយក និងនាយកប្រតិបត្តិ បានមានជំនួបពិភាក្សាជាមួយ អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ឯកឧត្តម រ័ត្ន សុវណ្ណនរៈ លើប្រធានបទគោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជារបស់ក្រុមហ៊ុន BNK Capital ពួកយើងគឺជាគ្រឹះស្ថាមីក្រូហិរញ្ញវត្ថុក្នុងស្រុកដំបូងគេ ដែលដាក់ឱ្យដំណើរការកម្មវិធីបចេ្ចកវិទ្យាហិរញ្ញវត្ថុលើទូរស័ព្ទដៃ ហើយគ្រោងនឹងបន្តរួមចំណែក ដល់ការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ដោយចែករំលែកចំណេះដឹង បច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន BNK Financial Group ទៅកាន់ក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស។ បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ BNKC MFI ពិតជាមានសេចក្តីសោមនស្សរីករាយ ចំពោះវត្តមានរបស់លោកអគ្គនាយក និងនាយកប្រតិបត្តិ រួមទាំងក្រុមការងារអមដំណើរទាំងអស់។ យើងទាំងអស់គ្នានឹងខិតខំ ជំរុញប្រតិបត្តិការ និងស្វែងរកដំណោះស្រាយអោយមានប្រសិទ្ធភាព លើបញ្ហាចំពោះមុខ និងពង្រឹងអាជីវកម្មហិរញ្ញវត្ថុរបស់យើង ដើម្បីសម្រេចបានលទ្ធផលល្អបំផុតក្នុងពេលបច្ចុប្បន្ន រហូតដល់អនាគត។