ការចែករំលែកដ៏រីករាយ ២០២៤

ការចែករំលែកដ៏រីករាយ ២០២៤


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេបូឌា) ភីអ៊ិលស៊ី បានបង្កើតកម្មវិធី "ការចែករំលែកដ៏រីករាយ - Happy Sharing" ឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចែករំលែកនូវសេចក្ដីស្រឡាញ់ ការគាំពារ និងបង្ហាញពីការខ្វល់ខ្វាយអំពីសុខទុក្ខរបស់អ្នកជិតខាង ដែលជាបងប្អូនក្នុងសហគមន៍ជាមួយគ្នា។


កាលថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ គ្រឹះស្ថានបានចុះទៅដល់ សាលាបឋមសិក្សាម៉ាក់ប្រាំង មានទីតាំងស្ថិតនៅខេត្តកំពត ដើម្បីធ្វើការចែកជូននូវសម្ភារៈសិក្សា សម្ភារៈកីឡា សំលៀកបំពាក់ បរិក្ខារក្មេងលេង (ទោងយោល) និងប្រាក់ឧបត្ថម្ភមួយចំនួន ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅទីនោះ។

ទោះបីការរំលែកនេះជាអំណោយបន្តិចបន្ទួច តែយើងទាំងអស់គ្នាដែលជាគណៈគ្រប់គ្រង ក៏ដូចជាបុគ្គលិកគ្រឹះស្ថានទាំងអស់ សង្ឃឹមថាវានឹងជួយរួមចំណែកមួយផ្នែកដល់តម្រូវការរបស់សិស្សានុសិស្ស ក៏ដូចជាផ្តល់នូវកំលាំងចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងសិក្សា និងបន្តក្តីសង្ឃឹមរបស់ពួកគេ។ គ្រឹះស្ថាននឹងបន្តខិតខំប្រឹងប្រែងបង្កើតនូវសកម្មភាពចែករំលែកក្នុងសង្គម សហគមន៍ និងដល់សិស្សានុសិស្សដែលជួបប្រទះការលំបាក នៅឆ្នាំបន្តបន្ទាប់ទៀត។









ប្រើប្រាស់សេវាហិរញ្ញាវត្ថុកាន់តែងាយស្រួល

ទាញយកកម្មវិធី BNKC MFI ឥឡូវនេះ!

លោកអ្នកអាចទាញយកកម្មវិធី BNKC MFI ពី App Store ឬ Google Play។

សូមណែនាំអំពីសេវាកម្មទូរស័ព្ទដៃ BNKC MFI Plc.